នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៦។សាលាបច្ចេកទេស ដុន បូស្កូ
ខេត្ដកែបនៅថ្ងៃទី២៣នេះផ្នែកអគ្គីសនីបានធ្វើសិក្ខាសិលាស្ដីអំពី “ការទំនាក់ទំនង និងពង្រឹងសមត្ថិភាពការងារជាក្រុម”។ដែលបានដឹកនាំដោយលោកគ្រូ
ទ្រីសីហា ដែលជាប្រធានផ្នែកអគ្គីសនី នឹងលោកគ្រូផ្សេងៗមានដូចជា លោកគ្រូ សឿម សុភា លោក
គ្រូនុន រ៉ាម៉ាប់ លោកគ្រូ ដាំ បឿន និងលោកគ្រូ ឃុន
ចាន់ណា។ដែលបានមានគំនិតផ្ដល់ជាមត្ដិឯកច្ឆានមួយដើម្បីអោយក្រុមសិស្សច្បងនិង
សិស្សប្អូនមានការទំនាក់ទំនងគ្នាអោយកាន់តែចិត្ដស្និត។ដើម្បីបង្កើតមិត្ដភាពជាមួយនិងគ្នា។
ហើយនៅក្នុងកម្មវិធីនេះលោកគ្រូទាំងអស់បានបែងចែកជាបួនវគ្គផងគឺ
1.
វគ្គទី១និយាយអំពី បទបង្ហាញអំពីការងារទំនាក់ទំនងការងារនិងការងារជាក្រុមមានសារៈសំខាន់នៃការអប់រំ
2.
វគ្គទី២បទបង្ហាញអំពីវីដេអូទាក់ទងនិងទំនាក់ទំនងក្នុងការងាជាក្រុម
3.
វគ្គទី៣ដោះស្រ័យចំងលនិង ស្វែងរកដំណោះស្រ័យរបស់សិស្ស
4.
វគ្គទី៤ការពិភាក្សាក្រុមនិងបទបង្ហាញរបស់សិស្ស
ហើយលោកគ្រូធ្វើកម្មវិធីនេះឡើងដើម្បីអោយមានការទំនាក់ទំនងអោយកាន់តែខ្លាំងជាមួយសិស្សប្អូន
ហើយសិស្សច្បងសិស្សនិងគ្រូឲ្យមានការទំនាក់ទំនងកាន់តែស្និតស្នាល់ជាងមុន។